Home    movie   game    software    about me    hello world

HTML

ផ្នែកទី១


i
2 Votes
Quantcast
I- ទំរង់របស់ HTML ១- សេចក្តីផ្តើម HTML មកពីពាក្យ Hypertext Markup Language ។ HTML គឺជាភាសាដំបូងសម្រាប់សរសេរគេហទំព័រ ។ ក្នុង HTML វាប្រើ Tag សម្រាប់ការកំណត់នានា ។ នៅពេលដែលយើងចង់យក Tag ណាមួយមកប្រើ យើងគ្រាន់តែ បើកTag <..> រួចនៅពេលបញ្ចប់យើងត្រូវបិទ Tag វិញ (</..>) ។
ឧទាហរណ៍: <p>Welcome to itkunkhmer blog And welcome to HTML. Why you want to study HTML? Maybe you want to create own website? It’s right? </p>
២- ទំរង់របស់ HTML HTML គឺតែងតែមានទំរង់ដូចខាងក្រោមជានិច្ច ដែលមិនអាចខ្វះមួយណាបាន ។
<hmtl> <head> <title>Name of Page </title> </head> <body> Welcome to study HTML language. </body> </html>
សំគាល់ៈ <html> tag គឺយើងត្រូវបើកនៅពេលដែលចាប់ផ្តើមដំបូង និង នៅពេលបញ្ចប់ ។ <body> tag គឺសម្រាប់ឲ្យយើងសរសេរដងខ្លួនរបស់គេហទំព័ររបស់យើង ។ ———————————————– ៣- Meta Tag <meta> tag គឺជា tag សម្រាប់ពណ៌នាពត៌មាន ឬ ចំនុចសំខាន់ៗ(Key words) នៅក្នុងគេហទំព័ររបស់យើង ។  ហើយវាជា tag ដែល Search engine ទាញយកនូវពត៌មាន ចំនុចសំខាន់ៗ ទៅបង្ហាញដល់អ្នកទស្សនាដែល ស្វែងរក ។
ឧទាហរណ៍ <html> <head><title>itkunkhmer</title></head> <meta name=”keywords” content=”programming, html, khmer, Itkunkhmer”> <meta name=”description” content=”prepared by student of RUPP, information technology for kunkhmer”> </head> <body> </body> </html>
សំគាល់៖ នៅពេលដែលយើងស្វែងរក នៅក្នុង Search Engine ដូចជា Google ហើយនៅពេលដែលយើងវាយ ដូចពាក្យណាមួយដែលនៅក្នុង meta មានឈ្មោះ keywords ដែលមាន programming, html, khmer,itkunkhmer ពេលនោះ Google វានឹងបង្ហាញគេហទំព័ររបស់យើងបង្ហាញដល់អ្នកទស្សនាដែលបានស្វែងរក ។ ———————————————– ៤- ការគ្រប់គ្រងលើ Background យើងអាចដាក់ផ្ទៃខាងក្រោយ(Background) និង អក្សរ របស់យើងជាពណ៌ផ្សេងៗតាមតម្រូវ និង អាចដាក់ជារូបភាពបានទៀត ផង ។ ដើម្បីដាក់ពណ៌ផ្ទៃខាងក្រោយ គឺយើងប្រើ bgcolor​ attribute នៅក្នុង <body> tag ។ ហើយបើយើងចង់កំណត់ពណ៌ នៃអក្សរយើងប្រើ text attribute ។ ចំណែកការដាក់ផ្ទៃខាងក្រោយជារូបភាពយើងប្រើ background attribute ។ ទំរង់របស់ background attribute គឺៈ background=”ដាក់ទីតាំង និង ឈ្មោះ របស់រូបភាពរបស់យើង”
ឧទាហរណ៍ៈ ការដាក់ផ្ទៃខាងក្រោយជាពណ៌ <html> <head><title>Background and Text color</title></head> <body bgcolor=”#000000” text=” white”> Now we has black background and white text. </body> </html>
ចំណាំ៖ ដើម្បីដាក់ពណ៌យើងអាចដាក់ ជាឈ្មោះរបស់ពណ៌ជាអក្សរ ក៏បាន ជាលេខកូដរបស់ពណ៌ក៏បាន ។
ឧទាហរណ៍ៈ ការដាក់ផ្ទៃខាងក្រោយជារូបភាព <html> <head><title>Background Image</title></head> <body background=” image/itkunkhmer.jpg” text=” white” > <center><b>Now we has image background</b></center> </body> </html>
——————————— II- ម៉ូតរបស់អក្សរ ៥- Headings : សម្រាប់កំណត់ម៉ូតអក្សរដិតដែលមាន ៦ប្រភេទពីធំទៅតូច ។ Tag របស់ Heading ទាំង៦គឺ៖ <h1>……</h1> ធំជាងគេ <h2>……</h2> <h3>……</h3> <h4>……</h4> <h5>……</h5> <h6>……</h6> តូចជាងគេ
ឧទាហរណ៍ <html> <head><title>Heading</title></head> <body> <h1 align=”center”>This is a Heading 1</h1> <h2>This is a Heading 2</h2> <h3>This is a Heading 3</h3> <h4>This is a Heading 4</h4> <h5>This is a Heading 5</h5> <h6>This is a Heading 6</h6> </body> </html>
————————————— ៦- ទំរង់អក្សរជាកថាខណ្ឌ ( Paragraphs ) Tag <p> ប្រើសំរាប់សរសេរជាកថាខណ្ឌ (Paragraph) ។
ឧទាហរណ៍: <html> <head><title>Paragraph tag</title></head> <body> <p align=”left”> <b>This is paragraph</b> <br> Welcome to itkunkhmer blog And welcome to HTML. Why you want to study HTML? Maybe you want to create own website? It’s right? </p> This is not paragraph. </body>
</html> សំគាល់ៈ  align គឺជា Attribute សម្រាប់កំណត់ទីតាំងដែលអាចកំណត់ជា ៖ center , right , left ។ ———————————— ៧- ការកំណត់ពុម្ពអក្សរ ( font ) ដើម្បីកំណត់ពុម្ពអក្សរយើងប្រើ <font> tag ហើយនៅក្នុង <font> tag មាន attribute របស់វាដូចជា : Face: សំរាប់ដាក់ឈ្មោះពុម្ពអក្សរ Size: សំរាប់កំណត់ទំហំរបស់អក្សរ Color: សំរាប់កំណត់ពណ៌អក្សរ
ឧទហរណ៍៖ <html> <head><title>Font Tag</title></head> <body> <p><font face=” Time New Roman” size=” 5″ color=” black” >Welcome to itkunkhmer blog And welcome to HTML. Why you want to study HTML? Maybe you want to create own website? It’s right?</font></p> <p><font face=” Kh freehand” size=” 5″ color=” #000000″>យើងអាចសរសេរជាអក្សរខ្មែរបានទៀតផង ។ ប៉ុន្តែពេលយើង Save វា យើងត្រូវកំណត់ Encoding របស់វាជា unicode ។</font></p> </body> </html>
———————————— ៨- ម៉ូតផ្សេងៗរបស់អក្សរ -​ <b>….</b> : សម្រាប់កំណត់អក្សរដិត - <i>…..</i> : សម្រាប់កំណត់អក្សរទ្រេត - <u>….</u> : សម្រាប់ដាក់បន្ទាត់ពីក្រោម - <small>…</small> : សម្រាប់កំណត់អក្សរឲ្យមានទំហំតូច - <big>….</big> : សម្រាប់កំណត់អក្សរឲ្យមានទំហំធំ - <sup>…</sup> : សម្រាប់សរសេរជាស្វ័យគុណ - <sub>….</sub> : សម្រាប់សរសេរជាសន្ទស្សន៍
ឧទាហរណ៍ <html> <head><title>Text Style</title></head> <body> <b>Bold</b> <br> <i>Italic</i> <br> <u>Underline</u> <br> <small>Small</small> <br> <big>Big</big> <br><br> A<sup><small>2</small></sup>-B<sup><small>2</small></sup>=(A-B)(A+B) <br> H<sub><small>2</small></sub>O </body> </html>
សំគាល់ៈ <br> tag គឺជា tag ប្រើសម្រាប់ចុះបន្ទាត់ ។ វាជា tag ដែលមានតែបើក មិនមានបិទទេ ។ គេអាចសរសេរវា បានពីររបៀបគឺ <br> ឬ <br/> ។ ———————– ៩- ការប្រើប្រាស់ Preformatted នេះគឺជាវិធីសម្រាប់បង្ហាញទំរង់ដើមនូវអ្វីដែលយើងបានសរសេរនៅក្នុង code html ។ Tag របស់វាគឺ <pre>…..</pre> ។ បានជាច្រើនប្រើ tag នេះព្រោះ html វាមិនស្គាល់ដកឃ្លាទេ អញ្ចឹងដើម្បីបានទំរង់ដើមដែលយើងចង់យើងត្រូវតែប្រើ <pre> tag ។
ឧទាហរណ៍ <html> <head><title>Preformatted Text</title></head> <body> <pre> ******      **     **        **        ** ******     *   *  *   *      **        ** **        *    *     *      **        ** **         *        *       **        ** **          *      *        **        ** **           *    *         **        ** ******         *  *            ******** ******           *          ​    ****** </pre> </body> </html>
១០- ការប្រើប្រាស់ Blockquote ៖  <blockquote>…..</blockquote> Blockquote គឺសម្រាប់កំណត់អត្ថបទរបស់យើងឲ្យមានលក្ខណៈជាអត្ថបទដកស្រង់ ។ ជាទូទៅបើយើងដាក់អត្ថបទ របស់យើង នៅក្នុង blockquote នោះអត្ថបទរបស់យើងនឹងចូលបន្ទាត់ ។ បើយើងដាក់ blockquote ពីរដង នោះអត្ថបទរបស់យើងនឹងចូលបន្ទាត់ថែមទៀត ។
ឧទាហរណ៍ <html> <head><title>Blockquoye</title></head> <body> <blockquote><b>This is the text that set a blockquote</b><br> HTML is a  first language to create website. There are a lot of language to create website suck as CSS , Java Script , PHT , ASP.Net …. ។ When we finish HTML we continue to study CSS ..and other. </blockquot> <blockquote><blockquote><b>This is the text that set two blockquot</b><br> HTML is a  first language to create website. There are a lot of language to create website suck as CSS , Java Script , PHT , ASP.Net …. ។ When we finish HTML we continue to study CSS ..and other. </blockquote></blockquote> </body> </html>